សារពី លោក យូន ហ្យ៉នសង់, ប្រធានក្រុមប្រឹក្សាភិបាល​

សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ 2021 បានកើនឡើង 5.4 ភាគរយដោយសារតែសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដែលគាំទ្រដោយផែនការស្តារសេដ្ឋកិច្ច យុទ្ធនាការចាក់វ៉ាក់សាំង គោលការណ៍ណែនាំរឹតបន្តឹងពីក្រសួងសុខាភិបាល និងអន្តរាគមន៍សហគមន៍ដើម្បីសម្របខ្លួនទៅនឹង “ប្រក្រតីភាពតាមគន្លងថ្មី”។ ចំពោះប្រទេសកម្ពុជា របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីបង្ហាញថា កំណើនផលិតផលក្នុងស្រុកសរុបត្រូវបានព្យាករណ៍ថានឹងកើនឡើង 5.3 ភាគរយក្នុងឆ្នាំ​ 2022 ។​

ការរីកចម្រើនជាបន្តបន្ទាប់នៃការអនុវត្តរបស់យើងគឺមកពីសកម្មភាពដ៏សកម្មដែលយើងបាននិងកំពុងធ្វើនៅ។ ឆ្នាំ 2021 បានផ្លាស់ប្តូរទាំងស្រុងនូវទស្សនៈរបស់យើងចំពោះបែបបទនៃដំណើរការអាជីវកម្ម បង្កើតទំនាក់ទំនងជាមួយអតិថិជន និងថែរក្សាសុខភាពរបស់យើង។ កំឡុងពេលនោះ ធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក បានចាប់យកឱកាសក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការស្នូល និងដំណើរការអាជីវកម្មរបស់យើងឱ្យឈរនៅចំណុចកំពូលនៃទីផ្សារ។

យោងតាមរបាយការណ៍ត្រីមាសទី4 ឆ្នាំ 2021 ពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សំពៀតឥណទានសរុបបានកើនឡើងដល់ 14,514 លានដុល្លារអាមេរិក (7Banks, 5MDIs, 66MFIs, 9RCIs, and 7FLIs) កំណើនរហូតដល់ 4.24 ភាគរយបើធៀបនឹងត្រីមាសទី 3 ។ ក្នុងពេលដំណាលគ្នានោះដែរ ចំនួនប្រាក់បញ្ញើបានបង្ហាញពីភាពកើនឡើង 1.49 ភាគរយធៀបនឹងត្រីមាសមុន។ ​

ទោះបីជាស្ថិតក្នុងស្ថានភាពដែលមិនធ្លាប់មានពីមុនមកក៏ដោយ ក៏ក្រុមហ៊ុនរបស់យើងនៅតែបន្តបោះជំហានសំខាន់ៗឆ្ពោះទៅរកការក្លាយជាស្ថាប័នហិរញ្ញវត្ថុកំពូលនៅកម្ពុជា។ គិតត្រឹមខែធ្នូ ឆ្នាំ 2021 ធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក ទទួលបានប្រាក់ចំណេញសុទ្ធចំនួន 43.4 លានដុល្លារអាមេរិក ខណៈដែល ប្រាក់ចំណេញសុទ្ធធៀបនឹងទ្រព្យសកម្ម ​មានចំនួន 6.28ភាគរយ  និងប្រាក់ចំណេញសុទ្ធធៀបនឹងដើមទុន មានចំនួន 23.73ភាគរយ។ សមិទ្ធិផលនេះគឺជាលទ្ធផលប្រកបដោយផ្លែផ្កានៃកំណើនផលប័ត្រប្រាក់កម្ចី ដែលមានចំនួន 929 លានដុល្លារអាមេរិក កើនឡើង 48.70 ភាគរយធៀបនឹងឆ្នាំ 2020 រួមជាមួយនឹងកំណើនប្រាក់បញ្ញើឥតឈប់ឈររបស់យើងដល់ 214 លានដុល្លារអាមេរិក។ សមិទ្ធិផលគួរឱ្យកត់សម្គាល់ដែលយើងទទួលបានរហូតមកដល់ពេលនេះ គឺដោយសារតែធនធានមនុស្សដ៏ប៉ិនប្រសប់ និងរឹងមាំ ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការនាំមកនូវទិន្នផល និងលទ្ធផលជាវិជ្ជមាន។

ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំបែបនេះ យើងអាចសម្រេចបាននូវលទ្ធផលសំខាន់មួយទៀត ដោយទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម។ ការបំប្លែងទៅជាធនាគារពាណិជ្ជ ធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក​ នឹងអាចផ្តល់នូវផលិតផល និងសេវាកម្មកាន់តែច្រើន ធ្វើឱ្យការប្រើប្រាស់ធនាគារកាន់តែមានភាពងាយស្រួលជាងមុន។

ក្នុងនាមខ្ញុំជាប្រធានក្រុមប្រឹក្សាភិបាល ខ្ញុំសូមគោរពយ៉ាងជ្រាលជ្រៅចំពោះនិយតករ និងអាជ្ញាធរមូលដ្ឋានសម្រាប់ការគាំទ្រឥតងាករេ និងការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការជំរុញឧស្សាហកម្ម និងសេដ្ឋកិច្ចក្នុងអំឡុងពេលស្ថានភាពដ៏លំបាកនេះ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ អ៊ូរី នៃប្រទេសកូរ៉េ និងម្ចាស់ភាគហ៊ុនទាំងអស់សម្រាប់ទំនុកចិត្ត​មកលើយុទ្ធសាស្ត្រ និងទិសដៅអាជីវកម្មរបស់យើង។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្រង និងបុគ្គលិក ធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក​ របស់យើងដែលលះបង់ការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជំរុញឱ្យមានការរីកលូតលាស់នៃក្រុមហ៊ុនរបស់យើង។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនរបស់យើង ដែលបង្ហាញពីការគាំទ្រជារៀងរហូត។ ខ្ញុំមានការជឿជាក់ និងប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការផ្តល់នូវអនុសាសន៍ និងការណែនាំដ៏ល្អបំផុតក្នុងការកសាង ធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក ឱ្យក្លាយជាស្ថាប័នហិរញ្ញវត្ថុកំពូលនៅកម្ពុជា។

លោក យូន ហ្យ៉នសង់

ប្រធានក្រុមប្រឹក្សាភិបាល​

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

+855 23 963 333

ទាញយកកម្មវិធី WOORI WON

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង