Home » សេវាធនាគារ ឌីជីថល » ប័ណ្ណ អេធីអឹម របស់ ធនាគារ អ៊ូរី
ប័ណ្ណ អេធីអឹម របស់ ធនាគារ អ៊ូរី
ប័ណ្ណអេធីអឹម ធនាគារ អ៊ូរីគឺជាប្រភេទប័ណ្ណឥណពន្ធ ដែលផ្តល់ជូនភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពដល់អតិជន ក្នុងការធ្វើប្រតិបត្តិការគណនីផ្សេងៗ។ អតិថិជន អាចប្រើប្រាស់ប័ណ្ណអេធីអឹម ដើម្បីធ្វើប្រតិបត្តិការដូចជា ដកសាច់ប្រាក់ ផ្ទេរប្រាក់ ទិញទំនិញ ពិនិត្យសមតុល្យគណនី និងរបាយការណ៍គណនី និងប្រតិបត្តិការផ្សេងៗបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង នៅលើម៉ាស៊ីនអេធីអឹម របស់ ធនាគារ អ៊ូរី និងម៉ាស៊ីនអេធីអឹម ឬ ម៉ាស៊ីនឆូតកាត របស់គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិករបស់ប្រព័ន្ធ ខេមបូឌានស៊ែស្វីច (CSS)។