គណៈកម្មាធិការប្រតិបត្តិរបស់យើង

លោក គីម ហុង ជូ, សមាជិកក្រុមប្រឹក្សាភិបាល និងជា អគ្គនាយកប្រតិបត្តិ

លោក គីម ហុង ជូ បានរៀនចប់ជំនាញផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យជាតិ សេអ៊ូលនៃប្រទេសកូរ៉េ។ លោកបានចូលរួមបម្រើការងារជាមួយធនាគារ អ៊ូរី និងមាននូវបទពិសោធន៍យ៉ាងច្រើនលើ    វិស័យធនាគារ និងហិរញ្ញវត្ថុ ជាពិសេសលោកមានឯកទេសពាក់ព័ន្ធនឹងពាណិជ្ជកម្មសកល។ លោកបានធ្វើការនៅនាយកដ្ឋានយុទ្ធសាស្ត្រសកលជាង ៨ ឆ្នាំ។ លោកបានចូលរួមចំណែកក្នុងប្រតិបត្តិការទិញលក់ភាគហ៊ុនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម្លិះហ្វាយនែន ក្នុងឆ្នាំ ២០១៤ និងក្រោយមកបានរួមបញ្ចូលគ្នាជាមួយនឹងគ្រឹះស្ថាន អ៊ូរី ហ្វាយនែន ខេមបូឌា និង គ្រឹះស្ថាន ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក នៅដើមឆ្នាំ ២០២០។ លោកក៏ត្រូវបានតែងតាំងជាអគ្គនាយកហិរញ្ញវត្ថុនៃ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក។ នៅចុងឆ្នាំ២០២១ ក្រោយទទួលបានអនុម័តិពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម លោកក៏បានក្លាយជាភាគទុនិក របស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (ពីមុនឈ្មោះថា ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក)។

នៅដើមឆ្នាំ២០២២ លោក គីម ហុង ជូ  ត្រូវបានតែងតាំងជាអគ្គនាយកប្រតិបត្តិថ្មីនៃធនាគារ អ៊ូរី (ខេមបូឌា) ម.ក.។

លោក គីម ហុង ជូ
លោក គីម ហុង ជូ

លោក ខាង ម៉្ញុងណាម, អគ្គនាយកហិរញ្ញវត្ថុ

លោក ខាង ម៉្ញុងណាម បានចូលរួមជាមួយនឹងធនាគារ អ៊ូរី  ហើយធ្លាប់ទទួលបន្ទុកផ្នែកជាច្រើនដូចជាពាណិជ្ជកម្មអន្តរជាតិ ធុរកិច្ចFintech យុទ្ធសាស្រ្តឌីជីថល ក៏ដូចជាផ្នែកបណ្តុះបណ្តាលអស់រយៈពេលជិត 16ឆ្នាំ។ លោកបានចូលរួមជាមួយធនាគារ អ៊ូរី (ខេមបូឌា) ម.ក (អតីត ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក) ចាប់តាំងពីខែមិថុនា ឆ្នាំ 2018 ហើយទទួលបន្ទុកជានាយកផ្នែកយុទ្ធសាស្រ្តហិរញ្ញវត្ថុ ដែលក្រោយមកក៏ក្លាយជាប្រធានអគ្គនាយកដ្ឋានយុទ្ធសាស្រ្តហិរញ្ញវត្ថុ ដែលត្រូវរាយការណ៍ទៅអគ្គនាយកហិរញ្ញវត្ថុ។

បន្ទាប់ពីបានកម្លាយខ្លួនទៅជាធនាគារពាណិជ្ជប្រកបដោយភាពជោគជ័យ  លោកក៏ត្រូវបានតែងតាំងជាអគ្គនាយកហិរញ្ញវត្ថុ របស់ធនាគារ អ៊ូរី (ខេមបូឌា) ម.ក។

លោកបានបញ្ចប់ការសិក្សាថ្នាក់បិរញ្ញាប័ត្រផ្នែកភាសា នៅសកលវិទ្យាល័យក្នុងប្រទេសកូរ៉េ នៅក្នុងឆ្នាំ2003ហើយលោកក៏ត្រូវបានគេទទួលស្គាល់ថាជាអ្នកឯកទេសផ្នែកប្តូរប្រាក់បរទេស និងជាទីប្រឹក្សាវិនិយោគមូលនិធិផងដែរ។

លោក ខាង ម៉្ញុងណាម
លោក ខាង ម៉្ញុងណាម

លោក ឃូ ខ្វាងហ៊ី, បេក្ខភាពសមាជិកក្រុមប្រឹក្សាភិបាល និងជា អគ្គនាយកគាំទ្រប្រតិបត្តិការ 

លោក ឃូ ខ្វាងហ៊ី បានចូលរួមជាមួយធនាគារ អ៊ូរី ម.ក  (អតីត ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក) ចាប់តាំងពីឆ្នាំ 2020 ក្រោយការគួបបញ្ចូលគ្នា ក្នុងតួនាទីជានាយកគ្រប់គ្រងយុទ្ធសាស្រ្ត ហើយក្រោយមកជាប្រធានអគ្គនាយកដ្ឋានយុទ្ធសាស្រ្តគ្រប់គ្រង។

លោកធ្លាប់កាន់តួនាទីជានាយកសវនកម្មផ្ទៃក្នុង ខណៈលោកកំពុងធ្វើការឲ្យ អ៊ូរី ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី។ មុននឹងធ្វើការនៅប្រទេសកម្ពុជា លោកមានបទពិសោធន៍ជាច្រើនប្រមាណជិត16 ឆ្នាំ ជាមួយនឹងធនាគារ អ៊ូរី  របស់កូរ៉េ ហើយបទពិសោធន៍ដ៏លេចធ្លោរបស់លោកមួយផងដែរនោះ គឺនៅក្នុងវិស័យយុទ្ធសាស្រ្តប្រតិបត្តិការ ទាក់ទងនឹងធនាគារសាជីវកម្ម  និងធុរកិច្ចខ្នាតតូចនិងមធ្យម។

លោកទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យ Sungkyunkwan ក្នុងប្រទេសកូរ៉េ។

លោក ឃូ ខ្វាងហ៊ី
លោក ឃូ ខ្វាងហ៊ី

លោកស្រី តុប សុក្រសម្ភារ, អគ្គនាយិកាគ្រប់គ្រងហានិភ័យ

លោកស្រី តុប សុក្រសម្ភារ បានចូលរួមការងារជាមួយធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក នៅក្នុងឆ្នាំ ២០០២ ក្នុងតួនាទីជានាយិកាហិរញ្ញវត្ថុ និង កិច្ចការរដ្ឋបាល។ លោកស្រីបានទទួលតំណែងជាអគ្គនាយិកាប្រតិបត្តិការក្នុងឆ្នាំ ២០០៨។ មុនពេលលោកស្រីបានចូលរួមនឹងធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក លោកស្រីបានបម្រើការងារជាសវនករជាន់ខ្ពស់នៅក្រុមហ៊ុន Ernst & Young និង Price water house Coopers។ បច្ចុប្បន្នលោកស្រីគឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ លោកស្រីមានបទពិសោធន៍ច្រើនជាង ២០ ឆ្នាំលើផ្នែកហិរញ្ញវត្ថុ គណនេយ្យ ការគ្រប់គ្រង យុទ្ធសាស្រ្ត និង ផែនការធុរកិច្ច សវនកម្ម  រដ្ឋបាល និងប្រាស្រ័យទាក់ទង។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ និង ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពីសកលវិទ្យាល័យជាតិគ្រប់គ្រងនៅប្រទេសកម្ពុជា។ លោកស្រីបានទទួលវិញ្ញាបនបត្រថ្នាក់ជំនាញបច្ចេកទេសជាន់ខ្ពស់ផ្នែកគណនេយ្យ និង រដ្ឋបាលពីមហាវិទ្យាល័យ Noisy Le Grand នៃប្រទេសបារាំង។

លោកស្រី តុប សុក្រសម្ភារ
លោកស្រី តុប សុក្រសម្ភារ

លោក ហ៊ុន សុភ័ក្រ្ដ, អគ្គនាយកប្រតិបត្តិការ ក្រុមអាជីវកម្ម ១

លោក ហ៊ុន សុភ័ក្រ្ដ គឺជាអគ្គនាយកប្រតិបត្តិការ ក្រុមអាជីវកម្ម១ នៃធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក។ លោកមានបទពិសោធន៍រយៈពេល ១៦​ ឆ្នាំក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ។ លោកទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រង និងថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុពីសកលវិទ្យាល័យជាតិគ្រប់គ្រង ព្រមទាំងបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលទាក់ទងនឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សា្ថប័នមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីទទួលបានបទពិសោធន៍ ៤ ឆ្នាំនៅធនាគារ អេស៊ីលីដា ក្នុងតួនាទីជានាយករងឥណទានសាជីវកម្ម លោកបានបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដោយជោគជ័យក្រោមឈ្មោះថា ហ្គ្រីន សេនត្រល់ ចាប់តាំងពីខែមេសា ឆ្នាំ២០០៨​ ដល់ ខែវិច្ឆិកា ឆ្នាំ ២០១០។ ហើយគាត់គឺជាស្ថាបនិកនៃគ្រឹះស្ថាន ម្លិះ ហ្វាយនែន ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១០ និងបានកម្លាយខ្លួនដោយជោគជ័យជា គ្រឹះស្ថាន អ៊ូរី ហ្វាយនែន ខេមបូឌា ដែលជាផ្នែកមួយនៃធនាគារ​ អ៊ូរី ប្រទេសកូរ៉េ ដែលត្រូវបានស្គាល់ថាជាគ្រឹះស្ថានហិរញ្ញវត្ថុសកល ហើយលោកមានតួនាទីជានាយកគ្រប់គ្រងទូទៅ។

ចាប់តាំងពីមានការផ្លាស់ប្តូរជាមួយនឹងធនាគារ​ អ៊ូរី ពីឆ្នាំ២០១៤ លោក ហ៊ុន សុភ័ក្រ្ត ដើរតួនាទីយ៉ាងសំខាន់ជាជានាយកគ្រប់គ្រងទូទៅ និងដឹកនាំប្រតិបត្តិការអាជីវកម្មទាំងមូលកើនឡើងជាលំដាប់ទាំងបរិមាណ និងគុណភាពនៃឥណទានដែលធ្វើឲ្យគ្រឹះស្ថាន អ៊ូរី ហ្វាយនែន ក្លាយជាគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុលេខ១ ចាប់តាំងពីឆ្នាំ ២០១៨ ផ្អែកលើគុណភាពឥណទាន ទ្រព្យសកម្ម និងប្រាក់ចំណេញ។

លោក ហ៊ុន សុភ័ក្រ្ដ
លោក ហ៊ុន សុភ័ក្រ្ដ

លោក ព្រាប ពិសិដ្ឋ, អគ្គនាយកប្រតិបត្តិការ ក្រុមអាជីវកម្ម ២

មានស្រុកកំណើតនៅខេត្តកណ្តាល លោក ពិសិដ្ឋមានបទពិសោធន៍យ៉ាងច្រើនជាងមួយទសវត្សរ៍លើវិស័យអភិវឌ្ឍន៍ បម្រើអតិថិជន ការគ្រប់គ្រងកម្មវិធីឧបត្ថម ទំនាក់ទំនង​សាធារណៈ និងរដ្ឋបាល ព្រមទាំងភាពជាអ្នកដឹកនាំនិងការគ្រប់គ្រង មុនពេលដែលគាត់ចូលខ្លួនប្រលូកក្នុងវិស័យហិរញ្ញវត្ថុ។​ អាជីពរបស់លោកមានជាមួយធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក គឺចាប់ផ្ដើមតាំងពីឆ្នាំ ២០០៨។  កាលពីមុនមក លោកបានបម្រើការងារឱ្យអង្គការទស្សនៈពិភពលោកអន្តរជាតិ (កម្ពុជា) និងលេខាធិការដ្ឋានមុខងារសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ពិសិដ្ឋ ទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម​ពីសាកលវិទ្យាល័យ Anglia Ruskin, Global FTMS Campus នៅប្រទេសសឹង្ហបូរី ។ លោកក៏មានបរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច ក្នុងការគ្រប់គ្រងសហគ្រាស និងវិញ្ញាបត្ររងនៃវិជ្ជាជីវៈច្បាប់ មកពីសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច​ នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ព្រាប ពិសិដ្ឋ
លោក ព្រាប ពិសិដ្ឋ

​​លោក សុផល សុផាត, អគ្គនាយកឥណទាន

លោកសុផល សុផាត បានចូលបម្រើការងារនៅធនាគារ អ៊ូរី (ខេមបូឌា) ម.ក នៅឆ្នាំ ២០១៨ ក្នុងនាមជាប្រធានផ្នែកវិភាគឥណទានមុនពេលក្លាយជាអគ្គនាយកឥណទាន (CCO) នៅចុងឆ្នាំ ២០២០ ។ មុនពេលលោកចូលរួមនឹង ធនាគារ អ៊ូរី (ខេមបូឌា) ម.ក លោក សុផាតបានបម្រើការជាអគ្គនាយកប្រតិបត្តិការ និងឥណទាននៅធនាគារឯកទេសខ្មែរ ប្រធានផ្នែកឥណទាននៅធនាគារជប៉ុនម៉ារ៉ូហាន់ និងជាអ្នកគ្រប់គ្រងផ្នែកឥណទាននៅធនាគារអេស៊ីលីដាភីអិលស៊ី។ លោកមានបទពិសោធន៍កាងារជាង ២០ឆ្នាំ ក្នុងវិស័យធនាគារដោយបម្រើសេវាកម្មក្នុងផ្នែកផ្សេងៗដូចជាទីផ្សារ ឥណទាន ប្រតិបត្ដិការ និងដោះស្រាយបំណុល។ លោកទទួលបានបរិញ្ញាបត្រផ្នែកវិភាគសេដ្ឋកិច្ចពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យន័រតុន និងសាកលវិទ្យាល័យ Ateneo de Zamboanga ។

​​លោក សុផល សុផាត
​​លោក សុផល សុផាត

លោក វ៉ា លួង សូរិន, អគ្គនាយកព័ត៌មានវិទ្យា

លោក សូរិន បានចូលរូមជាមួយធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក ក្នុងឆ្នាំ ២០១៥ ដោយលោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្តព័ត៌មានវិទ្យាពីសកលវិទ្យាល័យ KMUT​ ដែលនៅភាគខាងជើងនៃទីក្រុងបាងកក ក្នុងឆ្នាំ ២០០៩។ លោក សូរិនជាអ្នកដឹកនាំផ្នែកយុទ្ធសាស្រ្តព័ត៌មានវិទ្យាជាមួយនឹងបទពិសោធន៍ជាង១៥ ឆ្នាំ លើការគាំទ្រដោយជោគជ័យជាច្រើនខាងបច្ចេកវិទ្យា ការអនុវត្ត និងការរួមចំណែកលើកំនើនធុរកិច្ចតាមរយៈការប្រើប្រាស់បចេ្ចកវិទ្យាឲ្យមានប្រយោជន៍ ការកាត់បន្ថយការចំណាយប្រតិបត្តិការ ការបង្កើនគុណតម្លៃនៃអាជីកម្មនិងម្ចាស់ហ៊ុន។ បទពិសោធន៍ក្នុងសហគ្រាសព័ត៌មានវិទ្យានៃក្រុមហ៊ុនអភិវឌ្ឍន៍ software Telco, ISP, Tech startup និងវិស័យធនាគារ ព្រមទាំងក្រុមហ៊ុនពហុជាតិដែលមានវប្បធម៌ចម្រុះ។ ជំនាញគោលរបស់លោកសូរិនរួមមាន៖ ការផ្លាស់ប្រែផ្នែកឌីជីថល ការអភិវឌ្ឍ Agile Software និង Enterprise Architecture អភិបាលកិច្ចនៃសហគ្រាស​ព័ត៌មានវិទ្យា​ ការគ្រប់គ្រងគម្រោងព័ត៌មានវិទ្យា ប្រតិបត្តិការព័ត៌មានវិទ្យា ការអភិវឌ្ឍន៍ព័ត៌មានវិទ្យា បច្ចេកវិទ្យាសន្តិសុខ ការច្នៃឡើងវិញ និងបង្កើតដំណើរការអាជីវកម្មតាមបែបស្វ័យប្រវត្តិ និងរៀបចំផែនការថវិកានិងការគ្រប់គ្រងថវិកា។ សូរិនបានចូលរួមនិងទទួលបានការបណ្តុះបណ្តាលយ៉ាងល្អនៅក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេស និងមិនបច្ចេកទេសផ្សេងៗទាំងក្នុងនិងក្រៅស្រុកដូចជាប្រព័ន្ធទូទាត់ប្រាក់ ប្រព័ន្ធគិតប្រាក់និងដាក់អត្រា ការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធគ្រប់គ្រងគុណភាពស្តង់ដា​ ISO ៩០០១: ២០០០ ផែនការនៃភាពដឹកនាំ ការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម បច្ចេកវិទ្យាសន្តិសុខនិង សវនកម្មព័ត៌មានវិទ្យា  ITIL ការបណ្តុះបណ្តាលបច្ចេកទេស T២៤ ។ លោកសូរិនក៏ត្រូវបានអញ្ជើញឱ្យធ្វើការបង្រៀននៅសាកលវិទ្យាល័យមួយចំនួននៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើការតែងតាំងតួនាទីជាអគ្គនាយកព័ត៌មានវិទ្យានាពេលបច្ចុប្បន្ន លោកក៏ទទួលបន្ទុកតួនាទីជាអគ្គនាយកសន្តិសុខព័ត៌មានវិទ្យា តួនាទីជាប្រធានគណៈកម្មាធិការព័ត៌មានវិទ្យា និងគណៈកម្មាធិការយុទ្ធសាស្រ្តព័ត៌មានវិទ្យា និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៅធនាគារ​ អ៊ូរី (ខេមបូឌា) ម.ក។

លោក វ៉ា លួង សូរិន
លោក វ៉ា លួង សូរិន

សេវាបម្រើអតិថិជន

យើងតែងតែនៅទីនេះដើម្បីដោះស្រាយបញ្ហារបស់អ្នក។

+855 23 963 333

ទាញយកកម្មវិធី WOORI WON

ទាញយកកម្មវិធីចុងក្រោយបំផុតឥឡូវនេះ!

សេវាបុគ្គល

សេវាអាជីវកម្ម

សេវាធនាគារ ឌីជីថល

អំពីយើង